Luke 1

អារម្ភកថា

1មាន​មនុស្ស​ជាច្រើន​បាន​ព្យាយាមចងក្រងរឿងរ៉ាវអំពីហេតុការណ៍ទាំងឡាយ​ដែល​បាន​សម្រេចនៅក្នុងចំណោមយើង 2គឺទៅតាមអស់អ្នក​ជា​សាក្សី​ផ្ទាល់​ភ្នែកតាំងពីដំបូងនិង​បាន​ត្រលប់ជាអ្នកបម្រើ​ព្រះ​បន្ទូល​ដែល​បាន​ប្រគល់​ឲ្យ​យើង 3ដូច្នេះលោក​ថេវភីលជាទីគោរព​ដ៏ខ្ពង់ខ្ពស់​អើយ! ​កាល​ដែល​ខ្ញុំ​សាកសួរសព្វគ្រប់យ៉ាងហ្មត់ចត់តាំងពីដំបូងមក​នោះ​ក៏​យល់ឃើញ​ថា​ជាការប្រសើរ​សម្រាប់​ខ្ញុំដែរ​ដែល​សរសេរតាមលំដាប់លំដោយ​ជូន​ដល់​លោក 4ដើម្បីឲ្យ​លោក​ដឹង​ថា​សេចក្ដីទាំងឡាយដែល​លោក​បាន​រៀនមក​នោះ​ជា​ការពិតប្រាកដ

ការប្រាប់ឲ្យដឹង​មុនអំពីកំណើតលោកយ៉ូហាន

5នៅសម័យស្ដេចហេរ៉ូឌ​ជាស្ដេច​ស្រុក​យូដាមានសង្ឃម្នាក់ក្នុងក្រុមសង្ឃអ័ប៊ីយ៉ាឈ្មោះសាការីមាន​ប្រពន្ធ​ម្នាក់ឈ្មោះអេលីសាបិតជាពូជពង្ស​របស់​លោក​អើរ៉ុន 6ពួកគេទាំងពីរនាក់សុចរិតនៅចំពោះព្រះជាម្ចាស់​ដោយ​ដើរតាមបញ្ញត្ដិនិងច្បាប់ទាំងឡាយ​របស់​ព្រះអម្ចាស់ឥតបន្ទោសបានឡើយ 7ប៉ុន្ដែពួកគេគ្មានកូនសោះព្រោះអេលីសាបិតជាស្ដ្រីអារហើយ​អ្នក​ទាំងពីរក៏មានវ័យ​ចាស់​ជរា​ដែរ។ 8ថ្ងៃមួយជា​វេនក្រុម​របស់​គាត់​ហើយ​គាត់​ត្រូវ​បំពេញ​តួនាទី​ជាសង្ឃនៅចំពោះព្រះជាម្ចាស់ 9ព្រោះគាត់​ត្រូវបាន​គេ​ចាប់ឆ្នោតជ្រើសរើសទៅតាមទំនៀមទម្លាប់សង្ឃ​ដើម្បី​ចូលដុតគ្រឿងក្រអូបក្នុង​ព្រះ​វិហារ​របស់​ព្រះអម្ចាស់ 10នៅពេលកំពុង​ថ្វាយ​គ្រឿងក្រអូបនិងប្រជាជនច្រើនកុះករ​បាន​អធិស្ឋានទាំងអស់គ្នានៅខាងក្រៅ 11នោះមាន​ទេវតា​របស់​ព្រះអម្ចាស់មួយរូប​បាន​លេចមក​ឲ្យ​គាត់ឃើញ​ដោយ​ឈរនៅខាងស្ដាំកន្លែងថ្វាយតង្វាយគ្រឿងក្រអូប 12កាលលោក​សាការីឃើញគាត់ក៏តក់ស្លុតហើយមានសេចក្ដីភ័យខ្លាច 13ប៉ុន្ដែទេវតានោះ​បាន​និយាយទៅគាត់ថា៖ ​«សាការីអើយ! ​កុំខ្លាចអីដ្បិត​ព្រះជាម្ចាស់​បាន​ស្ដាប់ឮសេចក្ដីអធិស្ឋានទូលសូម​របស់​អ្នកហើយរីឯអេលីសាបិត​ជា​ប្រពន្ធ​របស់​អ្នក​នឹង​បង្កើតកូនប្រុសម្នាក់​ឲ្យ​អ្នកហើយ​អ្នក​នឹង​ដាក់ឈ្មោះកូននោះថាយ៉ូហាន 14កូននោះនឹង​ក្លាយជាអំណរនិង​ជា​សេចក្ដីរីករាយ​ដល់​អ្នក​មនុស្ស​ជាច្រើន​នឹង​ត្រេកអរចំពោះកំណើត​របស់​កូននោះ 15ដ្បិតកូននោះ​នឹង​ត្រលប់ជា​មនុស្ស​ដ៏អស្ចារ្យនៅចំពោះព្រះអម្ចាស់​កូននោះ​នឹង​មិនផឹកស្រាទំពាំងបាយជូរនិងគ្រឿងស្រវឹងឡើយហើយបានពេញដោយ​ព្រះ​វិញ្ញាណបរិសុទ្ធតាំងពីនៅក្នុងផ្ទៃម្ដាយ​មក។ 16កូននោះនឹង​នាំកូនចៅអ៊ីស្រាអែលជាច្រើន​ឲ្យ​ត្រលប់មក​ព្រះអម្ចាស់ជាព្រះ​របស់​ពួកគេវិញ 17ដ្បិតកូននោះ​នឹង​ទៅមុខមុនព្រះអង្គដោយវិញ្ញាណនិងអំណាច​របស់​លោក​អេលីយ៉ា​ដើម្បី​បង្វែរចិត្ដឪពុកមកកូននិង​ពួក​មនុស្ស​មិនស្ដាប់បង្គាប់មកឯប្រាជ្ញា​របស់​មនុស្ស​សុចរិត​ដើម្បី​រៀបចំប្រជារាស្ដ្រមួយជាស្រេច​សម្រាប់​ព្រះអម្ចាស់»។ 18លោកសាការីសួរទៅទេវតាថា៖ ​«តើ​ឲ្យ​ខ្ញុំ​ដឹង​អំពី​សេចក្ដីនេះយ៉ាងដូចម្ដេចបាន? ​ព្រោះខ្ញុំជាមនុស្សចាស់ប្រពន្ធ​របស់​ខ្ញុំ​ក៏​មានវ័យចាស់ជរា​ដែរ» 19ទេវតាឆ្លើយ​ទៅ​គាត់ថា៖ ​«ខ្ញុំឈ្មោះកាព្រីយ៉ែលជាអ្នកឈរនៅ​ក្នុង​ព្រះវត្តមានព្រះជាម្ចាស់ហើយ​ព្រះអង្គ​បាន​ចាត់​ខ្ញុំ​ឲ្យមកប្រកាស​សេចក្ដី​ទាំងនេះ​ប្រាប់​អ្នក 20មើល៍អ្នកនឹងហើយមិនអាចនិយាយបានទេរហូតដល់ថ្ងៃដែលសេចក្ដីទាំងនេះកើតឡើងព្រោះ​អ្នក​មិនជឿ​ពាក្យ​សំដី​របស់​ខ្ញុំដែល​នឹង​សម្រេចតាមពេលកំណត់»។ 21រីឯប្រជាជនដែល​កំពុង​ទន្ទឹងមើល​លោក​សាការីពួកគេឆ្ងល់ចំពោះការដែលគាត់យឺតយូរនៅក្នុង​ព្រះ​វិហារ 22ហើយកាល​គាត់​ចេញមក​គាត់​មិនអាចនិយាយ​ទៅ​ពួកគេបានសោះដូច្នេះ​ពួកគេ​ដឹងច្បាស់ថា​គាត់​បាន​ឃើញការជាក់ស្ដែងមួយនៅក្នុង​ព្រះ​វិហារហើយគាត់ធ្វើបានតែសញ្ញា​ទៅ​ពួកគេ​ប៉ុណ្ណោះ​ប៉ុន្តែ​គាត់​នៅតែដដែល 23លុះក្រោយពេល​បាន​បំពេញកិច្ចការ​ទាំងប៉ុន្មាន​ថ្ងៃរបស់គាត់​ចប់​សព្វគ្រប់​ហើយ​គាត់​ក៏​ត្រលប់ទៅផ្ទះវិញ 24ហើយប៉ុន្មាន​ថ្ងៃក្រោយមកអេលីសាបិតជាប្រពន្ធ​របស់​គាត់​ក៏​មានផ្ទៃពោះនិង​បាន​លាក់ខ្លួន​អស់​ប្រាំខែ​ដោយ​និយាយថា 25«ព្រះអម្ចាស់​បាន​ធ្វើ​ចំពោះ​ខ្ញុំយ៉ាងដូច្នេះក្នុងគ្រាដែល​ព្រះអង្គ​បាន​ទតដោយសន្ដោសដកយកសេចក្ដីអាម៉ាស់​របស់​ខ្ញុំចេញពីក្នុងចំណោមមនុស្ស»។

ការ​ប្រាប់​ឲ្យដឹង មុនអំ​ពី​កំណើត​ព្រះយេស៊ូ

26ដល់ខែទីប្រាំមួយព្រះជាម្ចាស់​បាន​ចាត់ទេវតាកាពី្រយ៉ែលឲ្យទៅក្រុងមួយ​ក្នុង​ស្រុក​កាលីឡេដែល​មាន​ឈ្មោះថាណាសារ៉ែត 27គឺទៅឯស្ដ្រីព្រហ្មចារីម្នាក់​ដែល​បាន​ភ្ជាប់ពាក្យ​នឹង​បុរសម្នាក់ឈ្មោះយ៉ូសែបជាពូជពង្ស​ស្ដេច​ដាវីឌហើយស្ដ្រីព្រហ្មចារីនោះឈ្មោះម៉ារា 28កាលបាន​ចូល​មក​ជិតនាងហើយ​ទេវតា​ក៏​និយាយថា៖ ​«ចូរ​អរសប្បាយឡើង​ឱ​នាង​ដ៏ជាទីគាប់ព្រះហឫទ័យ​ព្រះអម្ចាស់​ព្រះអង្គគង់ជាមួយនាង​ហើយ»។ 29នាងរារែកយ៉ាងខ្លាំងចំពោះពាក្យសំដីនេះនិង​បាន​រិះគិត​អំពី​ពាក្យ​ជម្រាប​សួរនេះ​ថា​តើ​មានន័យដូចម្ដេច 30ប៉ុន្ដែទេវតានិយាយ​ទៅ​នាងថា៖ ​«ម៉ារាអើយ! ​កុំខ្លាចអីដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យនឹង​នាង​ណាស់ 31មើល៍នាង​នឹង​មានគភ៌រួចសម្រាលបានកូនប្រុសម្នាក់ហើយ​នាង​នឹង​ដាក់ឈ្មោះកូននោះថាយេស៊ូ 32កូននោះ​នឹង​ត្រលប់ជា​អ្នក​ដ៏អស្ចារ្យហើយ​គេ​នឹង​ហៅ​កូននោះ​ថាព្រះរាជបុត្រា​នៃ​ព្រះ​ដ៏ខ្ពស់បំផុតព្រះអម្ចាស់​ដ៏ជា​ព្រះ​នឹង​ប្រទានបល្ល័ង្ក​របស់​ស្ដេច​ដាវីឌ​ដែល​ជា​ដូនតា​ឲ្យ​ទៅព្រះអង្គ 33រួចព្រះអង្គ​នឹង​គ្រប់គ្រងលើពូជពង្ស​របស់​លោក​យ៉ាកុបអស់កល្បជានិច្ចហើយនគរ​របស់​ព្រះអង្គគ្មានទីបញ្ចប់ឡើយ»។ 34ប៉ុន្ដែនាង​ម៉ារាសួរទៅទេវតាថា៖ ​«តើ​ការ​នេះ​នឹងបាន​សម្រេចយ៉ាងដូចម្ដេចបើខ្ញុំមិនទាន់ស្គាល់ប្រុសណា​ផង?» 35ទេវតាឆ្លើយតប​ទៅ​នាងថា៖ ​«ព្រះ​វិញ្ញាណបរិសុទ្ធ​នឹង​យាងមក​សណ្ឋិត​លើនាងហើយអំណាច​នៃ​ព្រះ​ដ៏ខ្ពស់បំផុត​នឹង​គ្របបាំងនាងដោយស្រមោល។ ​ដូច្នេះ​គេ​នឹង​ហៅបុត្រតូចដ៏បរិសុទ្ធ​ដែល​នឹង​កើតមក​នោះ​ថាព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់ 36ហើយមើល៍! ​នាង​អេលីសាបិតសាច់ញាតិ​របស់​នាងក៏មានគភ៌​ជា​កូនប្រុសម្នាក់ដែរក្នុងវ័យចាស់ជរា​និង​ក្នុងកាលដែល​គេ​ហៅថាស្ត្រីអារ​នាង​មាន​ផ្ទៃពោះ​ប្រាំមួយខែ​ហើយ 37ដ្បិតគ្មានអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើត​នោះ​ឡើយ»។ 38នាង
ElementText was blank in previous row. I deleted that row and renumbered the words in this verse.
ម៉ារា​ក៏​និយាយ​ទៅ​ទេវតា​ថា៖ ​«មើល៍​នាងខ្ញុំ​ជា​បាវបម្រើ​របស់​ព្រះអម្ចាស់​សូម​ឲ្យ​សម្រេច​ដល់​ខ្ញុំតាមពាក្យ​សំដី​របស់​លោក​ចុះ!» ​រួចទេវតាក៏ចាកចេញពីនាងទៅ

នាង​ម៉ារា​សួរ​សុខទុក្ខ​នាង​អេលីសាបិត​

39នៅគ្រានោះ​នាង​ម៉ារាក៏ក្រោកឡើងធ្វើដំណើរទៅតំបន់ភ្នំដោយប្រញាប់ប្រញាល់សំដៅទៅក្រុងមួយ​ក្នុង​ស្រុកយូដា 40រួចនាង​ក៏ចូលទៅក្នុងផ្ទះ​របស់​លោក​សាការីហើយ​បាន​ជម្រាបសួរ​នាង​អេលីសាបិត 41ពេលនាង​អេលីសាបិត​បាន​ពាក្យ​ជម្រាប​សួរ​របស់​នាង​ម៉ារាទារកនៅក្នុងផ្ទៃ​របស់​នាងក៏បំរះឡើង​ឯ​នាង​អេលីសាបិត​បាន​ពេញ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ

42រួច​នាង​ក៏ស្រែកដោយសំឡេងខ្លាំងៗ​ថា៖ ​«អ្នកមានពរណាស់ក្នុងចំណោម​ពួក​ស្ដ្រីកូន​ក្នុង​ផ្ទៃ​របស់​អ្នក​គឺជា​ព្រះពរហើយ 43តើនេះ​កើតឡើង​ចំពោះ​ខ្ញុំយ៉ាងដូចម្ដេចហ្ន៎បានជាមាតា​របស់​ព្រះអម្ចាស់​នៃ​ខ្ញុំមកខ្ញុំដូច្នេះ? 44ព្រោះមើល៍ពេលសំឡេងជម្រាបសួរ​របស់​អ្នក​បាន​ឮដល់ត្រចៀកខ្ញុំទារកក្នុងផ្ទៃ​របស់​ខ្ញុំ​បាន​បំរះដោយអំណរ 45ស្ដ្រីណា​ដែល​ជឿថាសេចក្ដី​ដែល​ព្រះអម្ចាស់​បាន​មានបន្ទូលនឹងសម្រេចពិតប្រាកដមែន​នោះ​មានពរហើយ»។

ចម្រៀង​របស់នាង​ម៉ារា​

46រួច​នាង​ម៉ារាតបថា៖ ​«ព្រលឹងខ្ញុំលើកតម្កើងព្រះអម្ចាស់ 47ហើយវិញ្ញាណខ្ញុំសប្បាយរីករាយខ្លាំងណាស់នឹងព្រះជាម្ចាស់ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ខ្ញុំ 48ដ្បិតព្រះអង្គ​បាន​ទត​សន្ដោសដល់​ភាព​ទន់ទាប​នៃ​បាវបម្រើ​របស់​ព្រះអង្គ។ ​មើល៍ចាប់ពីពេលនេះ​តទៅ​មនុស្ស​គ្រប់ជំនាន់​នឹង​រាប់​ខ្ញុំ​ថា​ជាអ្នកមានពរ 49ព្រោះព្រះ​ដ៏​មានអំណាច​បាន​ធ្វើការអស្ចារ្យ​ដល់​ខ្ញុំហើយព្រះនាមព្រះអង្គក៏បរិសុទ្ធ 50សេចក្ដីមេត្ដាករុណារបស់​ព្រះអង្គ​មាន​ដល់​អស់​អ្នក​ដែល​កោតខ្លាចព្រះអង្គរហូតតរៀងទៅ 51ព្រះអង្គបាន​ធ្វើ​ការ​យ៉ាងអស្ចារ្យដោយ​ព្រះ​ហស្ដ​របស់​ព្រះអង្គ​ហើយ​កំចាត់កំចាយអំនួត​ចេញ​ពី​ក្នុង​ចិត្ដគំនិត​របស់​មនុស្ស 52ព្រះអង្គទម្លាក់ស្ដេចពីបល្ល័ង្ក​របស់​គេហើយលើកតម្កើង​អ្នក​ទន់ទាប 53ហើយបំពេញ​អស់​អ្នក​ស្រេកឃ្លាន​ដោយ​សេចក្ដីល្អនិងបញ្ចូន​អ្នក​មានឲ្យទៅ​ដោយ​ដៃទទេ 54ដោយនឹកចាំ​ពី​សេចក្ដីមេត្តាករុណា​ព្រះអង្គ​ជួយអ៊ីស្រាអែល​ជា​បាវបម្រើ​របស់​ព្រះអង្គ 55ដូចដែលព្រះអង្គ​បាន​មានបន្ទូលនឹងដូនតា​របស់​យើង​គឺ​លោក​អ័ប្រាហាំនិងពូជពង្សរបស់គាត់រហូតតរៀងមក»។ 56នាងម៉ារា​បាន​ស្នាក់នៅជាមួយនាងអេលីសាបិតប្រហែលបីខែហើយក៏ត្រលប់ទៅផ្ទះ​របស់​នាងវិញ

កំណើត​របស់លោក យ៉ូហាន​ និងការ​ដាក់​ឈ្មោះ

57កាល​នាង​អេលីសាបិតគ្រប់ខែសម្រាលកូននាង​ក៏​សម្រាល​បានកូនប្រុសម្នាក់ 58ពេលអ្នកជិតខាងនិងសាច់ញាតិ​របស់​នាង​បាន​ថាព្រះអម្ចាស់​បាន​សំដែងសេចក្ដីមេត្ដាករុណាដ៏សម្បើមដល់នាង​ពួកគេ​ក៏អរសប្បាយ​ជាមួយ​នាង 59លុះដល់ថ្ងៃទីប្រាំបី​ពួកគេ​បាន​មក​ដើម្បី​ធ្វើពិធីកាត់ស្បែកឲ្យទារកនោះហើយ​ចង់​ដាក់ឈ្មោះថាសាការីតាមឈ្មោះ​របស់​ឪពុក 60ប៉ុន្ដែម្ដាយ​របស់​ទារកនោះឆ្លើយថា៖ ​«ទេ​ត្រូវ​ដាក់​ឈ្មោះថាយ៉ូហានវិញ»។ 61ពួកគេនិយាយទៅនាងថា៖ ​«គ្មាន​អ្នក​ណា​ម្នាក់​ក្នុងចំណោមសាច់ញាតិអ្នក​មាន​ឈ្មោះហ្នឹងទេ» 62ហើយពួកគេ​ធ្វើសញ្ញាសួរ​ទៅ​ឪពុក​របស់​ទារកនោះ​ថា​តើ​គាត់​ចង់​ដាក់​ឈ្មោះអ្វី 63គាត់ក៏​សុំក្ដារឆ្នួនមួយហើយសរសេរថាឈ្មោះ​របស់​ទារកនេះគឺយ៉ូហាន។ ​គេ​គ្រប់គ្នាក៏នឹកអស្ចារ្យ 64រំពេចនោះមាត់និងអណ្ដាត​របស់​គាត់​បាន​ហើបឡើង​គាត់​ក៏ពោលសរសើរតម្កើងព្រះជាម្ចាស់ 65ហើយអ្នកទាំងឡាយ​ដែល​រស់នៅជុំវិញមានសេចក្ដីរន្ធត់​ជាខ្លាំង​ពួកគេ​បាន​និយាយគ្នាអំពីហេតុការណ៍ទាំង​អស់​នេះនៅក្នុងតំបន់ភ្នំ​នៃ​ស្រុក​យូដាទាំងមូល 66អស់អ្នកដែល​បាន​​ក៏​រក្សាទុកក្នុងចិត្ដ​ទាំង​និយាយ​គ្នា​ថា៖ ​«ដូច្នេះតើទារកនេះ​នឹង​ត្រលប់ជាអ្វី? ​ដ្បិត​ព្រះ​ហស្ដ​របស់​ព្រះអម្ចាស់នៅជាមួយវាយ៉ាងប្រាកដ»។

លោកសាការីថ្លែង​ព្រះបន្ទូល

67​លោក​សាការីជាឪពុក​បាន​ពេញដោយ​ព្រះ​វិញ្ញាណបរិសុទ្ធក៏​ថ្លែង​ព្រះបន្ទូលថា 68«សូម​ឲ្យ​ព្រះអម្ចាស់ជាព្រះ​នៃ​អ៊ីស្រាអែលប្រកប​ដោយ​ព្រះពរដ្បិត​ព្រះអង្គ​បាន​មកមើលនិងធ្វើឲ្យសេចក្ដី​ប្រោស​លោះ​សម្រាប់​ប្រជារាស្ដ្រ​របស់​ព្រះអង្គបានសម្រេច 69ព្រមទាំងបាន​លើកស្នែង​នៃ​សេចក្ដី​សង្គ្រោះឡើង​សម្រាប់​យើងនៅក្នុងពូជពង្ស​របស់​ដាវីឌ​ជា​បាវបម្រើ​របស់​ព្រះអង្គ 70ដូចដែលព្រះអង្គ​បាន​មានបន្ទូលតាមរយៈមាត់​ពួក​អ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធ​របស់​ព្រះអង្គតាំងពីដើមរៀងមក 71គឺជាសេចក្ដីសង្គ្រោះ​ឲ្យផុត​ពីខ្មាំងសត្រូវ​របស់​យើងនិងពីដៃ​របស់​មនុស្ស​ទាំងអស់ដែលស្អប់យើង 72ដើម្បីប្រោសប្រទានសេចក្ដី​មេត្ដា​ករុណាដល់ដូនតា​របស់​យើងនិង​ដើម្បី​នឹកចាំ​ពី​កិច្ចព្រមព្រៀងដ៏បរិសុទ្ធ​របស់​ព្រះអង្គ 73ជាសម្បថដែល​ព្រះអង្គ​បាន​ស្បថនឹង​លោក​អ័ប្រាហាំជាដូនតា​របស់​យើង​គឺ​ប្រោសប្រទាន​ឲ្យ​យើង 74ផុតពីដៃខ្មាំងសត្រូវទាំងឡាយ​របស់​យើង​ដើម្បី​ឲ្យ​យើង​បម្រើព្រះអង្គ​ដោយ​ឥតភ័យខ្លាច 75ដោយសេចក្ដី​បរិសុទ្ធនិង​សេចក្ដី​សុចរិតក្នុង​ព្រះវត្ដមាន​របស់ព្រះអង្គអស់មួយជីវិត​របស់​យើង 76ទារក​តូច​អើយ! ​អ្នក​នឹងត្រូវគេ​ហៅដែរថា​ជា​អ្នកនាំព្រះបន្ទូល​របស់​ព្រះ​ដ៏ខ្ពស់បំផុតដ្បិត​អ្នក​នឹង​ទៅមុខមុនព្រះអម្ចាស់​ដើម្បី​រៀបចំដំណើរ​របស់​ព្រះអង្គ 77និងផ្ដល់ការយល់ដឹង​ដល់​ប្រជាជន​របស់​ព្រះអង្គ​អំពី​សេចក្ដីសង្គ្រោះដោយ​ការ​លើកលែងទោសបាប​របស់​ពួកគេ 78ទៅតាម​ព្រះ​ហឫទ័យមេត្ដាករុណា​របស់​ព្រះជាម្ចាស់​នៃ​យើងដែល​ជា​ការបំភ្លឺពីស្ថានសួគ៌មកប្រោសយើង 79ដើម្បីបំភ្លឺ​ដល់​អស់​អ្នក​ដែល​នៅក្នុងសេចក្ដីងងឹតនិង​អស់​អ្នក​ដែល​អង្គុយ​ក្រោម​ស្រមោល​នៃ​សេចក្ដីស្លាប់​ហើយ​ដើម្បី​នាំជើងយើងទៅក្នុងផ្លូវ​នៃ​សេចក្ដីសុខសាន្ដ»។ 80ទារកនោះ​បាន​ចម្រើន​វ័យ​ឡើងព្រមទាំង​មាន​ភាពមាំមួន​ខាង​វិញ្ញាណហើយ​គាត់​បាន​រស់នៅក្នុងទីរហោឋានរហូតដល់ថ្ងៃ​ដែល​គាត់​បាន​បង្ហាញ​ខ្លួន​ដល់​ជនជាតិ​អ៊ីស្រាអែល
Copyright information for KhmKCB